សុខភាព ​និង​សម្រស់

គ្រោះថ្នាក់ជាយថាហេតុនៃការប្រើប្រាស់ទូរស័ព្ទដៃ


រូបភាពពីហ្គូហ្គល

 កុមារ​ក្រោម​អាយុ ១២​ឆ្នាំ​មិន​ត្រូវ​ប្រើ​ទូរស័ព្ទ​ដៃ​ទេ ! នេះ​ជា​សេចក្តី​អំពាវនាវរ​បស់ លោកសាស្ត្រា ចារ្យ David Servan-Schreiber និង ក្រុម​គ្រូពេទ្យ​ចំនួន ១៩​នាក់ ផ្សេង​ទៀត ដែល​ភាគ​ច្រើន​មាន​ឯកទេស​ផ្នែក​ជំងឺ​មហារីក។ អ្នក​វិទ្យាសាស្ត្រ​ទាំងនេះ បាន​ចុះ​ហត្ថលេខា​ព្រមព្រៀង ផ្សព្វផ្សាយ​ជា​សាធារណៈ សេចក្តី​ប្រកាស​មួយ​ ស្តី​ពី​គ្រោះថ្នាក់​ជា​យថាហេតុ​នៃ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ។ តើ​ទូរស័ព្ទ​ដៃ​ពិត​ជា​អាច​បង្ក​​គ្រោះថ្នាក់​ដល់​សុខភាព​កុមារ និង ជន​ទូទៅ ដល់​កំរិត​ណា ? តើ​ត្រូវ​ធ្វើ​ដូចម្តេច​ទើប​អាច​ចៀសវាង​បាន ឬ​ត្រូវ​ឈប់​ប្រើ ទូរស័ព្ទ​ដៃ ? ឈឺ​​​ក្បាល ធ្ងន់​ត្រចៀក ចាក់​ស្កៀប​រមាស់​លើ​ស្បែក នៅ​ពេល​កំពុង​ប្រើ​ទូរស័ព្ទ តើ​មក​ពី​មូលហេតុ​អ្វី​ ? ឬ​ក៏​មក​ពី​មូល​ខាំ​មិន​ដឹង​ពេល​យើង​រវល់​និយាយ ?! ញាក់​ត្របក​ភ្នែក ខាង​ស្តាំ ឬ​ខាង​ឆ្វេង ខាង​ស៊យ ខាង​ណា​ហេង ?! នៅ​ក្មេង​នៅ​ឡើយ​តែ​ឆាប់​ ភ្លេចភ្លាំង​ជាង​មនុស្ស​ចាស់​សម័យ​​មុន ឆាប់​បាត់បង់​ការ​ប្រមូល​ផ្តុំ​អារម្មណ៍ ឬ ហឹង​ត្រចៀក ។ល។ និង ។ល។ មិនមែន​ចៃដន្យ​ទេ ! អាការៈ​ដែល​នាងខ្ញុំ​រៀបរាប់ អំបាញ់​មិញ​នេះ គឺ​អាច​ជា​ឥទ្ធិពល​ខ្លះ​ដែល​បង្ក​ឡើង​ដោយ​សារ​ទូរស័ព្ទ។ ទំនង​ជា​នៅ​មាន​គ្រោះថ្នាក់​ខ្លាំង និង ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត។

បណ្តាជន ​ទូទៅ​ត្រូវ​យល់​ថា ការប្រើប្រាស់​ទូរស័ព្ទ​ដៃ​ប្រាកដ​ជា​បង្ក​ឲ្យ​មាន​ផលវិបាក​អ្វី​មួយ​ទៅ​ ថ្ងៃ​ក្រោយ​មិន​ខាន​ឡើយ ! នេះ ​ជា​សារ​ដ៏​សំខាន់​មួយ​ដែល​លោក​សាស្ត្រាចារ្យ David Servan-Schreiber ចង់​ឲ្យ​ប្រិយមិត្ត​ចងចាំ។ លោក​សាស្ត្រាចារ្យ និង លោក​វេជ្ជបណ្ឌិត Thierry Bouillet​ព្រម​ទាំង​ក្រុម​គ្រូពេទ្យ​មួយ​ចំនួន​ធំ​មាន​ឯកទេស​ផ្នែក​ជំងឺ​ មហារីក បាន​ចុះ​ហត្ថលេខា​ព្រម​គ្នា ​ចេញ​សេចក្តី​ប្រកាស​អំពាវនាវ​មួយ​ឲ្យ​ធ្វើការ​ប្រុង​ប្រយ័ត្ន​នឹង​ គ្រោះថ្នាក់​ជា​យថាហេតុ នៃ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ។ ក្នុង​ពេល​ រង់ចាំ​សេចក្តី​សន្និដ្ឋាន​សរុប​ចុង​ក្រោយ​ស្តីពី​គ្រោះ​ថ្នាក់​របស់​ ទូរស័ព្ទ​ដៃ ក្រុម​គ្រូពេទ្យ​ហត្ថលេខី​នៃ​សេចក្តី​អំពាវនាវ​នេះ បាន​លើក​ឡើង ពីគ្រោះ​ថ្នាក់​ដ៏​ធំធេង​របស់​ទូរស័ព្ទ​ដៃ ជា​ពិសេស​ចំពោះ​កុមារ​ដែល​មាន​អាយុ​ក្រោម ១២ ឆ្នាំ និង​បាន​ចេញ​វិធានការ​ណែនាំ​ជាមួយ​ផង។


ចំពោះ​ក្រសួង​សុខាភិបាល​ បារាំង រហូត​មក​ទល់​ពេល​នេះ ម៉ោង​នេះ ពុំទាន់​មាន ភស្តុតាង​វិទ្យា សាស្ត្រ​ណា​មួយ​បញ្ជាក់​ពី​គ្រោះថ្នាក់​ធំ​ដុំ​គួរ​ឲ្យ​កត់​ សំគាល់​ទេ។ ប៉ុន្តែ សំរាប់​ក្រុម​អ្នក​ស្រាវជ្រាវ ដែល​សុទ្ធ​សឹង​ជា​គ្រូពេទ្យ​ឯកទេស​ជំងឺ​មហារីក មាន​លោក​សាស្ត្រាចារ្យ David Servan-Schreiber ជា​សាស្ត្រាចារ្យ​វេជ្ជសាស្ត្រ ផ្នែក​ផ្លូវ​ចិត្ត ជា​អ្នក​ផ្តើម​គំនិត បាន​គូស​បញ្ជាក់​ថា មាន​ភស្តុតាង​វិទ្យាសាស្ត្រ​ច្រើន​គ្រប់គ្រាន់​គួរ​ឲ្យ​ព្រួយ​បារម្ភ ស្តីពី​គ្រោះថ្នាក់ នៃ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ។ ហើយ​គ្រោះថ្នាក់​នោះ​សោត​ជា​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បំផុត ដែល​យើង​មិន​គួរ​បណ្តែត​ណ្តោយ​ឡើយ។ លោក​សាស្ត្រាចារ្យ បាន​ធានា​អះអាង​ថា អ្វី​ដែល​លោក​លើក​ឡើង​ទាំង​អំបាល​មាន​មិន មែន​ក្នុង​ន័យ​បង្អាប់​បណ្តុះ​ ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ឡើយ តែ​ជា​ការ​ជួយ​ជំរុញ​លើក​ទឹកចិត្ត​ឲ្យ​អភិវឌ្ឍ​ការ​ផលិត​ទូរស័ព្ទ​ថ្មីៗ​ទៀត ​ ប្រកប​ដោយ​សុវត្ថិភាព​ខ្ពស់​សំរាប់​សុខភាព​សាធាណៈ ​ហើយ​លោក​ក៏​មិន​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដែរ​ រូប​លោក​ផ្ទាល់​ក៏​ប្រើ​ទូរស័ព្ទ និង​ព្រម​ទាំង​មាន​ជំងឺ​មហារីក​ខួរក្បាល​ជាប់​ខ្លួន​ផង តែ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ ពិត​ជា​អាច​បង្ក​គ្រោះថ្នាក់​សុខភាព ហើយ​យើង​អាច​រក​មធ្យោបាយ​ការពារ​បាន។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក​សាស្ត្រាចារ្យ David Servan-Schreiber ដដែល។


ជាច្រើន​ឆ្នាំ​មក​ហើយ​ដែល​ចំណោទ​ជុំវិញ​សុវត្ថិភាព និង គ្រោះថ្នាក់​នៃ​ការ​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ​បាន​ក្លាយ​ជា​កង្វល់​ធំ​មួយ​ របស់​អ្នក​ស្រាវជ្រាវ និង​ក្រុម​អ្នក​វេជ្ជសាស្ត្រ។ តើ​ទូរស័ព្ទ​ដៃ​ពិត​ជា​មាន​គ្រោះថ្នាក់​ដល់​សុខភាព​មែន​ឬ ? កាលពី​ឆ្នាំ ២០០០ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ការ​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​ចាប់​ រលក​សម្លេង​ទំនង​ជា​បង្ក​គ្រោះថ្នាក់​ផ្ទាល់​ដល់​ខួរក្បាល។ ប្រសិន​បើ​និយាយ​ទូរស័ព្ទ​ដៃ​យូរ ជាប់​រយៈពេល​ប្រមាណ​២០​នាទី​ជាប់​ឥត​ឈប់ នោះ​នឹង​ធ្វើ​ឲ្យ​ផ្នែក​ខាង​ក្រៅ​ត្រចៀក​ឡើង​សីតុណ្ហភាព។ ដូច្នេះ​សំរាប់​អ្នក​ឯកទេស​ជាច្រើន នៅ​ពេល​ប្រើ​ប្រាស់​ទូរស័ព្ទ​ដៃ​នេះ​យូរៗ​ទៅ អាដេអិន របស់​កោសិកា​ខួរ​ក្បាល នឹង​ចុះ​ទន់​ខ្យោយ ខូច​ខាត​រហូត​បង្ក​ទី​ជា​ដុំ​សាច់​ប្រភេទ​មហារីក។ ការ​សិក្សា​ដែល​ មាន​ពី​មុនៗ​មក ពុំ​គ្រប់គ្រាន់​សំរាប់​សរុប​សេចក្តី​ថា ទូរស័ព្ទ​ដៃ​ពិតជា​មូលហេតុ​ចំបង​នៃ​គ្រោះ​កើត​ដុំ​សាច់​ប្រភេទ​មហារីក និង​ធ្វើ​ឲ្យ​ខូច​សុខភាព​ឡើយ ប៉ុន្តែ​ការសិក្សា​ចុង​ក្រោយ​វិភាគ​ឃើញ​ថា នៅ​ពេល​កំពុង​និយាយ​ទាក់​ទង​គ្នា ដែន​ម៉ាញេទិញ​ដែល​ទូរស័ព្ទ​ដៃ​បញ្ចេញ​នោះ អាច​ជ្រាប​ចូល​ទៅ​ក្នុង​ខ្លួន​មនុស្ស​ដោយ​ពិត​ជាក់​ស្តែង ទោះ​ជា​ដែនម៉ាញេទិច មាន​កំរិត​ស្រប​នឹង​បទដ្ឋាន​សំរាប់​រក្សា​សុវត្ថិភាព​ក៏ដោយ។​ ដែន​ម៉ាញេទិច ជ្រាប​ចូល​ក្នុង​ខួរក្បាល ធ្វើ​ឲ្យ​មាន​ការ​សំយោគ​ចេញ​ជា​ប្រូតេអ៊ីន​ច្រើន បង្ក​បង្កើត​ឲ្យមាន​stress។​ ដែន​ម៉ាញេទិច​អាច​ជ្រាប​ចូល​ក្នុង​ខ្លួន​មនុស្ស​ជាពិសេស​ត្រង់​ខួរក្បាល ដូច្នេះ​ហើយ​បាន​ជា​កុមារ​អាច​ទទួល​រងគ្រោះ​ខ្លាំង​ជាង​មនុស្ស​ចាស់ ​ព្រោះ​ខួរក្បាល​កុមារ​មាន​ទំហំ​តូច​នៅ​ឡើយ។


ការ​ប្រើប្រាស់​ ទូរស័ព្ទ​ដៃ អាច​ជួយ​ជំរុញ​ឲ្យ​មាន​ជា​ដុំ​សាច់ -ដុំសាច់​របស់​ស្រោម​សសៃ​ប្រសាទ​វិវត្តិ​យូរៗ​ទៅ ទៅ​ជា​មហារីក និង​ជំរុញ​ឲ្យ​មាន​ជំងឺ​មហារីក​ខួរក្បាល​ជាពិសេស​នៅ​ផ្នែក​ខាង​ត្រចៀក​ ស្តាប់​ទូរស័ព្ទ​ច្រើន។ បើ​តាម​អ្នក​ស្រាវជ្រាវ​ជនជាតិ ស៊ុយអែត គ្រោះ​កើត​ដុំ​សាច់​ប្រភេទ​មហារីក នៅ​ផ្នែក ខាង​ដាក់​ទូរស័ព្ទ​ស្តាប់​ឡើង​គុណ​ទ្វេ​ជា​ពីរ​​ក្នុង​រយៈពេល​នៃ​ការ​ ប្រើប្រាស់​ទូរស័ព្ទ​តែ ១០​ឆ្នាំ​ប៉ុណ្ណោះ។ អ្នក​ស្រាវជ្រាវ​អាមេរិក​បាន​បន្ថែម​ទៀត​ថា កុមារ​អាច​នឹង​ជួប​គ្រោះ​កើត​ជំងឺ​មហារីក​ឈាម ដោយសារ​ការ​កើន​ឡើង​នៃ​ចំនួន​គ្រាប់​ឈាម​ស។


ដូច្នេះ​ក្នុង​ពេល​ដែល ​ការ​សិក្សា​ស្រាវជ្រាវ​បាន​ពុំ​ទាន់​អាច​ជូន​លទ្ធផល​ជាក់​ស្តែង​ជា​ផ្លូវ​ ការ លោក​សាស្ត្រាចារ្យ​សូម​ណែនាំ​ដល់​ឪពុកម្តាយ​ព្រម​ទាំង​អ្នក​ប្រើប្រាស់ ទាំង​ឡាយ​ឲ្យ​ប្រុងប្រយ័ត្ន និង​អនុវត្ត​តាម​ការ​ណែនាំ​ខាងក្រោម ដើម្បី​ការពារ​សុខភាព​សំរាប់​ថ្ងៃ​អនាគត។


លោក​សាស្ត្រាចារ្យ និង ក្រុម​ហត្ថលេខី​នៃ​សេចក្តី​អំពាវនាវ​ស្តីពី​គ្រោះថ្នាក់​នៃ ទូរស័ព្ទ​ដៃ សូម​ផ្តល់​ដំបូន្មាន​ដល់​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ទាំងអស់ ឲ្យ​គោរព​តាម​វិធានការ​ការពារ​សំខាន់ៗ​ទាំង ឡាយ សំរាប់​មនុស្ស​ពេញវ័យ និង សំរាប់​កុមារ​រួម​មាន ៖


- មិន​ត្រូវ​អនុញ្ញាត​ឲ្យ​កុមារ​អាយុ​ក្រោម ១២ ឆ្នាំ​និយាយ​ទូរស័ព្ទ​ដៃ​ទេ លើកលែង​តែ​ករណី​បន្ទាន់​ខ្លាំង ឬ រហូត​ដល់​អាយុ​១៥​ឆ្នាំ​រឹត​តែ​ប្រសើរ។


និយាយ ​ទូរស័ព្ទ​ដៃ ដាក់​ជាប់​ត្រចៀក គួរ​តែ​មាន​រយៈពេល​ខ្លី។ បី​នាទី​យ៉ាង​យូរ​បំផុត។ ហើយ​សាក​ល្បង​ដាក់​ទូរស័ព្ទ​ឲ្យ​ឆ្ងាយ​ពី​ត្រចៀក-បាន​កាន់​តែ​ឆ្ងាយ​កាន់តែ​ ប្រសើរ ឬ​ពុំ​ដូច្នោះ​ទេ បើក​សម្លេង​ឲ្យ​ឮ​ខ្លាំង ឬ​ប្រើ​ប្រដាប់​ស្តាប់​ពាក់​នៅ​នឹង​ត្រចៀក និង​ត្រូវ​ប្តូរ​ត្រចៀក​ស្តាប់​ឲ្យ​បាន​ញឹក ញាប់។


- គួរ​ចៀសវាង​កុំ​ប្រើ​ទូរស័ព្ទ​នៅ​ពេល​ជិះឡាន ជិះ​មូតូ ក្នុង​រទេះ​ភ្លើង ឬ ដើរ​បណ្តើរ​និយាយ​បណ្តើរ នៅ​ទីកន្លែង​ប្រជុំ​ជន មាន​សម្លេង និង​ចរាចរណ៍​​ច្រើន កន្លែង​ដែល​អាច​មាន​ដែន​ម៉ាញេទិច​ជុំវិញ​ខ្លួន។


- ​ លោកស្រី Catherine Gouhier បាន​ចូលរួម​ចំនែក​ជាមួយ​លោក​សាស្ត្រាចារ្យ David Servan-Schreiber ដោយ​ពន្យល់​ថា តោង​កុំ​ដាក់​ទូរស័ព្ទ​ជាប់​នឹង​ខ្លួន​អី។ ចំពោះ​បុរស​បើ​ដាក់​ទូរស័ព្ទ​នៅ​ហោបៅ​ខោ​មុខ បុរស​នោះ​អាច​នឹង​ជួប​ជំងឺ​អត់​កូន និង​មិន​ត្រូវ​ដាក់​នៅ​ជិត​បេះដូង​ទេ។


- ដំបូន្មាន​ចុង​ក្រោយ​ ដែល​លោក​សាស្ត្រាចារ្យ​សូម​ផ្តែផ្តាំ សូម​កុំ​ចុច​បញ្ជូន​ភ្លាម លើក​ដាក់​ផ្អិប​នឹង​ត្រចៀក​ស្តាប់​ភ្លាម ពោល​គឺ​ត្រូវ​រង់ចាំ ដៃ​គូ​សន្ទនា​លើក « អាឡូ »សិន សឹម​យក​មក​ដាក់​ក្បែរ​ត្រចៀក​ស្តាប់ និង​និយាយ។ 

 

កម្តៅថ្ងៃបង្កើនកម្រិតវីតាមីន D

ការ​ដែល​ស្បែក​​យើង​ត្រូវ​កម្តៅ​ថ្ងៃ​​ចំពេល​កំពុង​ក្តៅ​ខ្លាំង​​ដោយ​មិន ​​មាន​ការ​ប្រើ​​ក្រែម​ការ​ពារ​ស្បែក​ ឬ​ឡេ​ការ​ពារ​ស្បែក​ គឺ​ជា​ល្អ​សម្រាប់​ខ្លួន​យើង​ នេះ​បើ​តាម​ដំបូ​ន្មា​​ន​​​​របស់​ក្រុម​អ្នក​ជំនាញ​​បាន​​ប្រាប់​ការ​ផ្សាយ​ ​របស់​វិប​សៃថ៍​ Telegraph ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​នេះ។​ ក្រុម​ជំនាញ​នេះ​បាន​ឲ្យ​ដឹង​ថា ការ​សំដិល​ខ្លួន​ឲ្យ​ត្រូវ​ពន្លឺ​ថ្ងៃ​ពី​ ១០​ ទៅ​ ១៥ នាទី​ នឹង​ជួយ​បង្កើន​កម្រិត​វី​តា​មីន​ D។ ចំណែក​ឯ​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ក៏​បាន​លើក​ឡើង​ថា​ កង្វះ​ខាត​វី​តា​មីន​ D វា​នឹង​បណ្តាល​ឲ្យ​អ្នក​កើត​ជំងឺ​សរ​សៃ​ឈាម​បេះ​ដូង​ ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ ព្រម​ទាំង​ជំងឺ​មហា​រីក​ជា​ច្រើន​មុខ​ ក៏​ជា​ធ្វើ​ឲ្យ​មនុស្ស​ពេញ​វ័យ​មាន​ឆ្អឹង​មិន​រឹង​មាំ៕

 

ប្រេងត្រីមិនបានបង្កើនល្បឿនបញ្ចុះទម្ងន់ទេ


រូបភាពពីហ្គូហ្គល
របាយ ​ការណ៍​​ស្រាវ​ជ្រាវ​ថ្មី​ដែល​បាន​ចុះ​ផ្សាយ​នៅលើ​ American Journal of Clinical Nutrition រាយ​ការណ៍​ឲ្យ​ដឹង​ថា​ ប្រេង​ត្រី​​មិន​​បាន​បង្កើន​ល្បឿន​​​របស់​អ្នក​បញ្ចុះ​ទម្ងន់​បាន​​ឆាប់​ នោះ​ទេ។​ ក្នុង​ចំណោម​ក្រុម​ដែល​មាន​លើស​ទម្ងន់​ និង​អ្នក​​ដែល​មាន​អាយុ​នៅ​ក្មេង​ប៉ុន្តែ​ធាត់​ដុះ​ក្បាល​ពោះ​តែង​​តែ​តម​ ចំណី​អាហារ​ ឬ​​ការ​ទទួល​អាហារ​របស់​គេ​​មាន​ភាព​ប្រិត​ប្រៀន​​ និង​​គោរព​ពេល​វេលា​សម្រាប់​ការ​ហាត់​ប្រាណ​ជា​ដើម។​ ពួកគេ​ទាំង​នេះ​សុទ្ធ​សឹង​តែ​មាន​ជាតិ​អាស៊ីដ​​ដែល​ទទួល​បាន​មក​ពី Omega-3 កត្តា​នេះ​ហើយ​បណ្តាល​ឲ្យ​ទម្ងន់​របស់​គេ​​ស្រក​។ នេះ​បើ​តាម​លោក​​ស្រី​បណ្ឌិត​ Laura F. DeFina មក​ពី​ The Cooper Institute ក្នុង​រដ្ឋ​ដាឡាស​ និង​សហ​ការី​របស់​លោក​ស្រី​បណ្ឌិត​រក​ឃើញ។ មាន​ភស្តុ​តាង​ដែល​ពួក​គេ​បាន​ធ្វើ​ការ​សិក្សា​ទៅ​លើ​សត្វ​ ដែល​មាន​​ផ្ទុក​ Omega-3។​ ក្រុម​របស់​លោក​ស្រី​បណ្ឌិត​ និង​សហ​ការី​​បាន​កត់​សម្គាល់​​ទៅ​លើ​មនុស្ស​ដែល​មាន​លទ្ធ​ផល​លាយ​ចម្រុះ​ គ្នា។​ ពី​ព្រោះ​តែ​ប្រេង​ត្រី​​មាន​​សក្តា​នុពល​​ជា​ច្រើន​ដល់​សុខ​ភាព​ រាប់​បញ្ចូល​​ការ​កាត់​បន្ថយ​​កូ​ឡេ​ស្តេ​រ៉ូល​ ធ្វើ​ឲ្យ​​អាំង​ស៊ុយ​លីន​​មានភាព​ប្រសើរ​ឡើង​ កាត់​បន្ថយ​​មិន​ឲ្យ​សម្ពាធ​ឈាម​​ ហើយ​ការ​បញ្ចុះ​ទម្ងន់​គឺ​មាន​ជាប់​ទាក់​ទង​នឹង​ការ​ប្រើ​ប្រាស់​ Omega-3 ៕

ប្រការគួរយល់ដឹង៣យ៉ាងដើម្បីសុខភាព

 

  1. ទទួល​ទាន​ខ្ទឹម​ក្រហម​ច្រើន​​ពេក​ ជា​ដើម​ហេតុ​បណ្តាល​ឲ្យ​អ្នក​ភ្លេច​ភ្លាំង​ច្រើនៈ​ ខ្ទឹម​ក្រហម​ មិន​គ្រាន់​ជា​គ្រឿង​ផ្សំ​​សម្រាប់​មក​ធ្វើ​ជា​ម្ហូប​អាហារ​ដ៏​មាន​ឱ​ជា​រស​ ដ៏​ឆ្ងុយ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​អាច​យក​មក​ព្យាបាល​​​កែ​រោគ​​​បញ្ចុះ​ព្រូន​ បំបាត់​អាការ​ហើម​ ឆ្អល់​ពោះ​ ឈឺ​ចុក​ចាប់​ដោយ​សារ​ការ​មក​រដូវ​របស់​ស្រ្តី​ផង​ដែរ។​ តាម​ការ​ស្រាវ​ជ្រាវ​​ដោយ​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​ឲ្យ​ដឹង​ថា ការ​ទទួល​ទាន​ខ្ទឹម​ក្រហម​ច្រើន​ពេក​ វា​មិន​បាន​ផ្តល់​នូវ​ផល​ល្អ​ចំពោះ​សុខ​ភាព​ទេ​ វា​ថែម​ទាំង​ធ្វើ​ឲ្យ​ក្លិន​ខ្លួន​របស់​អ្នក​មិន​ល្អ​ ជា​ពិសេស​ធ្វើ​ឲ្យ​អ្នក​​ភ្លេច​ភ្លាំង​ និង​កើត​អាការ​ស្រវាំង​ភ្នែក​៕
  2. មនុស្ស​ជា​ច្រើន​នៅ​ពេល​ដែល​​កំពុង​គេ​ង​ តែង​តែ​ស្រមុក​ បើ​ទោះ​បី​ជា​អ្នក​បាន​ទទួល​ទាន​ទឹក​ក្តៅ​ឧណ្ណ​ៗ​ក៏​ដោយ។ ដើម្បី​ជួយ​ឲ្យ​អ្នក​បំបាត់​​ការ​ស្រមុក​ពេល​អ្នក​កំពុង​គេង​ សូម​ទាន​​ទឹក​ក្តៅ​ឧណ្ណៗ​ លាយ​ជា​មួយ​ទឹក​ឃ្មុំ​ ឬ​ឆុង​ទឹក​ដោះ​ក្តៅ៕
  3. ក្រុម​អ្នក​វិទ្យា​សាស្ត្រ​មក​ពី​​សាកល​វិទ្យា​ល័យ​ Barcelona ប្រទេស​ អេស្ប៉ាញ​បាន​រក​ឃើញ​ថា​ ការ​ទទួល​ទាន​កាហ្វេ​ លាយ​​ជា​មួយ​​នឹង​ស្ករ​នៅ​ពេល​តែ​មួយ​ គឺ​ជា​កត្តា​មួយ​ជំរុញ​ឲ្យ​ខួរ​ក្បាល​​ចង​ចាំ​ និង​ការ​យក​ចិត្ត​ទុក​ដាក់​ល្អ​ជាង​មុន៕

 

តំណរភ្ជាប់ សុខភាព និងសម្រស់